កណ្តាល៖ រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងពិធីផ្សេងៗនាពេលខាងមុខ និងផ្សព្វផ្សាយ ណែនាំការងារមួយចំនួនទៀតរបស់អង្គភាព។ ពិធិនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល។ ដោយបានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ អហ ក្រុង/ស្រុកទាំង ១១ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថខេត្ត នាឱកាសនោះក៏មានការរៀបចំធ្វើពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ឯកជូនលោក មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ចំនួន ០១រូបផងដែរ។