នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារដឹកនាំដោយ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នាំយកអំណោយជាសម្ភារ និងថវិកា ទៅប្រគល់ជូនដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជាម្នាក់ ដែលជួបការលំបាកខ្វះខាត ដោយសារធ្លាក់ខ្លួនមានជំងឺប្រចាំកាយ គឺលោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត អាយុ៦៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
អំណោយដែលបានយកទៅប្រគល់ជូន រួមមានថវិកាចំនួន ២លានរៀល, អង្ករចំនួន ៥០គីឡូក្រាម, មី០១កេស, ត្រីខ០២យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០២កេស, ទឹកដោះគោឆៅ០១យួរ, ភេសជ្ជៈ០២កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, មុង០១, ភួយ០១,កន្សែង០១, ខោទឹកនោមចំនួន០២កញ្ចប់, និងសម្ភារមួយចំនួនទៀត។