You are currently viewing អាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់

អាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានមូលដ្ឋានស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យចំណួន ០៤នាក់ នៅភូមិថ្នល់ដាច់ ឃុំព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ពីបទ: ហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស)ក្នុងខណៈពេលមានទំនាស់ពាក្យសម្តីគ្នាទៅវិញទៅមក ក្នុងពិធីបុណ្យនៅវត្តអង្គ ស្ថិតក្នុងភូមិអង្គ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពងើឆ្នាំង កាលពីម៉ោងប្រម៉ាណ២២:៣០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តតាមនីតិវិធី។