បន្ទាយមានជ័យ: ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំង ប្រធានក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំសមាសភាពក្រុមការងារខេត្តសរុបចំនួន១៩នាក់ ប្រជុំបូកសរុបលទ្ធផលការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្ត ដើម្បីត្រៀមប្រឡងបំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថនាពេលខាងមុខ ធ្វើឡើងនៅសាលប្រជុំតូច ជាន់ទី៣ អាគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។