You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

កំពង់ធំៈ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ២០១៦ និងផ្សព្វផ្សាយសារជូនពររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ ការិយាល័យ មេបញ្ជាការស្រុក ក្រុង និងស្នាក់ការ ចំណុះបញ្ជាការដ្ឋានខេត្ត សរុបចំនួន១១៥នាក់។

លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានមានមតិសំណេះសំណាលនូវការសួរសុខទុក្ខ របស់ ឯកឧត្តម នាយឧត្តមសេនីយ៏ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរ ចំពោះ នាយទាហាន នាយទាហានរង និង និវត្តន៍ជន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ដែលបានខិតខំអស់ពីកាយចិត្តដើម្បីបំរើប្រជាជន ជាតិមាតុភូមិកន្លងមក។
j1

j2

j3

j4
(អត្ថបទៈ ម៉ាន់ ដាវីត)