You are currently viewing ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច វឌ្ឍនភាពការងារប្រចាំឆ្នាំ២០២២

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច វឌ្ឍនភាពការងារប្រចាំឆ្នាំ២០២២

កោះកុង៖ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច វឌ្ឍនភាពការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ និងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថ (ថ្នាក់វរសេនីយ៍ឯក ចំនួន០១រូប) ។

សមាសភាពចូលរួមមាន ៖ មេបញ្ជាការរង នាយសេនាធិការស្តីទី នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយ នាយរងការិយាល័យ មេបញ្ជាការក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខ។