You are currently viewing វរសេនីយ៍ឯក អ៊ឹម ដារ៉ា ប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ច ប្រចាំខែមករា

វរសេនីយ៍ឯក អ៊ឹម ដារ៉ា ប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ច ប្រចាំខែមករា

បាត់ដំបង៖ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង លោក វរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ច ប្រចាំខែមករា ទិសដៅបន្ដ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានអញ្ជើញចូលរួម នាយសេនាធិការ នាយសេនាធិការរង នាយរងលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៧ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៤ ។