កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១១:២០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិក្នុង ឃុំ-ស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កម្លាំងកម្លាំងអាវុធហត្ថស្រុកកំពង់លែង បានចុះឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ធី សែន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ២១៣/២០២៣ ពីបទ ផ្ដើមគំនិតក្នុងអំពើចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។