កំពង់ស្ពឺ៖ សៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្កិ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដែលលោកវរសេនីយ៍ត្រី យាប់ សាង ត្រូវចូលនិវត្ត ជំនួសមកវិញដោយលោកវរសេនីយ៍ត្រី ទុំ សារិទ្ធ ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកគងពិសី កាយរិទ្ធិ យុវជនកាកបាទក្រហម ក្មួយៗ សិស្សានុសិស្ស ប្រម៉ាណជាង២០០នាក់ ។