ក្រោមការដឹកនាំបញ្ជាផ្ទាល់លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញបានអភិវឌ្ឍន៍ទីបញ្ជាការបម្រុងថ្មីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិទូលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ គ្រឿងចក្របានជីកស្រះយកអាច់ដីមានទំហំ ២៣ម៉ែត្រx៧០ម៉ែត្រ ជម្រៅ៨ម៉ែត្រ បច្ចុប្បន្នស្រះជីកបានប្រម៉ាណជា៧០%ហើយ ។ ស្រះនេះបានបម្រើដល់សេចក្តីត្រូវការ និងប្រយោជន៍ក្នុងអង្គភាព សម្រាប់ប្រើប្រាស់ ដាំបន្លែ ចិញ្ចឹមសត្វ ផ្គត់ផ្គង់ជីវភាព នាយទាហាន នាយទហានរង ។