ឧត្តរមានជ័យ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបង្ក្រាបករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នៅភូមិស្រែក្រសាំង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ គង់ មុំ ភេទស្រី អាយុ ៦២ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិ-ឃុំ -ស្រុក ខាងលើ។ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ១៤កញ្ចប់តូច ស្មើនឹង ២.៣៦ក្រាម បច្ចុប្បន្នកម្លាំងជំនាញបានចាត់ការតាមនីតិវិធី។
