កោះកុង៖ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោក វរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ កងរាចអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខេត្តកោះកុង ដោយមានសមាសភាពចូលរួម នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរទាំង៧ នាយ នាយរងការិយាល័យ និងជំនួយការ មេបញ្ជាការក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ ។