ព្រះវិហារៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ២០១៦ និងផ្សព្វផ្សាយសារជូនពររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ ការិយាល័យ មេបញ្ជាការស្រុក ក្រុង និងស្នាក់ការ ចំណុះបញ្ជាការដ្ឋានខេត្ត សរុបចំនួន៦៥នាក់។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានអនុញ្ញាតអោយលោកវរសេនីយ៍ឯក អឿន វណ្ណៈ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ឡើងអាននូវសារជូនពររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងប្រវត្តិនៃកំណើតកងយោធពលខេមរភូមិន្ទ។
បន្ទាប់មក លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានមានមតិសំណេះសំណាលនូវការសួរសុខទុក្ខ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរ ចំពោះ នាយទាហាន នាយទាហានរង និង និវត្តន៍ជន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ដែលបានខិតខំអស់ពីកាយចិត្តដើម្បីបំរើប្រជាជន ជាតិមាតុភូមិកន្លងមក។
ក្នុងពិធីនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាននាំយកនូវអំណោយ ចែកជូនដល់គ្រួសារអាវុធហត្ថចំនួន០៩គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានថវិកា ចំនួន៥០.០០០រៀល
អង្ករ០២ការ៉ុង សារ៉ុង០១ និងបានចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច
កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់នាយ នាយរងអាវុធហត្ថទាំងអស់ផងដែរ។
(អត្ថបទ ម៉ាន់ ដាវីត)