ស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អនុសេនីយ៍ត្រី បូ វណ្ណៈ មុខងារជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដែលបានទទួលមរណភាពនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចូលបុណ្យចំនួន: ៩,៩០៥,០០០ រៀល ។
តំណាងក្រុមគ្រួសារនៃសពបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ និងបួងសួងសូមឱ្យជួបនូវពុទ្ធពរទាំងឡាយប្រាំប្រការគឺ: អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ៕