You are currently viewing ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២២ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២២ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ ២០២២ លើកទិសដៅការងារឆ្នាំ២០២៣ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង អ.ហក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខផងដែរ។