You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្រោយពីបានទទួលព័ត៌មាន ថាមានក្រុមឈ្មួញលួចដឹកឈើចេញពីភូមិម៉ាស ឃុំប៉ូ ស្រុកអូរជុំ ខេត្តរតនគិរី កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី និងកម្លាំងមូឡដ្ឋានកងរាជអាវុធហត្ថស្រុកអូរជុំ ដឹកនាំដោយលោក វរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់ចំណុចខាងលើក និងបានរុករកឃើញរថយន្តនៅចំណុចនិយាមកា (X730757  Y1540916 ) ដោយរថយន្តចតទុកចោល មានផ្ទុកឈើសុក្រមចំនួន ១៣ដុំ ស្មើនឹង ៧.៨៥៥ ម៉ែត្រគូប ដោយម្ចាស់បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នវត្ថុតាងខាងលើបានប្រគល់អោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី ។