ឧត្តរមានជ័យ៖ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោក អនុសេនីយ៍ឯ ប៊ុត សាវុទ្ធ នាយការិល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណី ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នៅភូមិឈូក សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងតាមនីតិវិធី។