កំពង់ធំៈ យោងតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាេមបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់កម្លាំងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ ទៅលើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាក់ស្តែង នៅព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដាក់បទបញ្ជា អោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង១៤នាក់ ស្រុកសន្ទុក១៦នាក់ ស្រុកប្រាសាទបល្លង្គ័១០នាក់ ស្រុកបារាយណ៍១៨នាក់ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលជួបការលំបាកជាពិសេស គឺប្រជាពលរដ្ឋចាស់ជរា ខ្វះខាតកម្លាំងក្នុងការច្រូតស្រូវ។
ក្រៅពីជួយច្រូតស្រូវ កម្លាំងកងរាជអាវុធហត្ថតាមបណ្តាស្រុកក៍បាននាំយកសម្ភារៈមួយចំនួនជូនលោកតា លោកយាយដែលមានភាពចាស់ជរា រួមមា មី ទឹកត្រី ទឹកសុីអុីវ ត្រីខ និងថវិកាមួយចំនួន។
ប្រជាពលរដ្ឋ ពិតជាមានភាពត្រេកអរ ឥតឧបមារ ដែលបានឃេីញកម្លាំងកងរាជអាវុធហត្ថ មកជួយពួកគាត់នៅពេលដែលគាត់ជួបការលំបាក ៕
(អត្ថបទៈ ម៉ាន់ ដាវីត)