You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ!

ឧត្តមសេនីយ៍ទោ ស សំបូរធន ចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ!

កំពង់ឆ្នាំង: ដោយទទួលបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមការងារបច្ចេកទេសលេខាធិការដ្ឋានសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដើម្បីរៀបចំកំណត់ប្លង់មេមួយចំនួនរួមមាន ប្លង់អាគារស្នាក់នៅរបស់ភាគីកម្ពុជា-ចិន ប្លង់កំណត់ទីតាំងហ្វឹកហាត់តាមសេណារីយូនីមួយៗ ប្លង់ទីតាំងប្រារព្ធពិធីបើក-បិទ សមយុទ្ធរួមគ្នាកម្ពុជា-ចិន «នាគមាស-២០២៣»។