កណ្តាល៖ លោក ឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង និងជាប្រធានក្រុមការងារទី២ ជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តណ្តាល បានដឹកនាំក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថប្រជុំបិទបញ្ចប់ការធ្វើតេស្តប្រឡងសមត្ថភាពបេក្ខជន ដែលបានដាក់ពាក្សចូលបម្រើក្នងកងរាជអាវុធហត្ថ ដើម្បីបំពេញក្របខ័ណ្ឌឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល ថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។