ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក កែវ ឌីណា មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំសហការីនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ១,១៩០,០០០ រៀល (មួយលានដប់ប្រាំបួនមឺនរៀល) ទៅចូលរួមបុណ្យសពឪពុកលោក អនុសេនីយ៍ឯក ធូ ពៅ នាយការិយាល័យផែនការ នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅគេហដ្ឋានសពស្ថិតនៅភូមិកូនក្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។