You are currently viewing ឧត្តមសេនីយ៍ត្រី ហ៊ត សីហា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២២

ឧត្តមសេនីយ៍ត្រី ហ៊ត សីហា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២២

កែប៖ ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ដោយសមាសភាពចូលរួម លោកមេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុក មេបញ្ជាការកងអនុសេនាធំចល័ត នាយ-នាយរង និងពលអាវុធហត្ថចំណុះបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត។