ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតិពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែមករា និងទិសដៅការងារកងរាជអាវុធហត្ថខែកុម្ភៈ ឆ្នាំ២០២៣ និងត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) នាថ្ងៃទី០៥-០៦ ខែកុម្ភៈ ឆ្នាំ២០២៣។