កោះកុង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ព្រឹកថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការអនុវត្តវិធានការរដ្ឋបាល រុះរើខ្ទមអាណាធិបតេយ្យដែលសាងសង់លើដីរដ្ឋខុសច្បាប់។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកនាយរងសេនាធិការ លោកប្រធានមន្ទីរ លោកប្រធានក្រុមអន្តរាគមន៍ និងក្រុមជំនួយការ៕