You are currently viewing មេបញ្ជាការ អាវុធហត្ថខណ្ឌបឹងកេងកង ចាត់ក្រុមការងារ ប្រគល់បច្ច័យ និង អំណោយមួយចំនួន ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ចំនួន០២គ្រួសារ!

មេបញ្ជាការ អាវុធហត្ថខណ្ឌបឹងកេងកង ចាត់ក្រុមការងារ ប្រគល់បច្ច័យ និង អំណោយមួយចំនួន ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ចំនួន០២គ្រួសារ!

ភ្នំពេញ៖ លោក វរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់ក្រុមការងារប្រគល់បច្ច័យ និង អំណោយមួយចំនួន ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ចំនួន០២គ្រួសារ ក្នុងនោះ ៖

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង បានប្រគល់បច្ច័យរបស់លោកមេបញ្ជាការ និងនាយ នាយរងអាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,០០០,០០០រៀល (ពីរលានរៀល), អង្ករ ០២ការុង, ទឹកបរិសុទ្ធ និងភេសជ្ជៈចំនួន ០៤កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ គ្រួសារលោកអនុសេនីយ៍ឯក កែវ ចាន់ធឿន ជំនួយការខណ្ឌ ដែលមានឪពុកទទួលមរណៈភាព។

នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង បានប្រគល់បច្ច័យរបស់លោកមេបញ្ជាការ និង នាយ នាយរង  អាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,១០០,០០០រៀល (ពីរលានដប់ម៉ឺនរៀល), អង្ករ០២ការុង, ទឹកបរិសុទ្ធ និងភេសជ្ជៈចំនួន ០៤កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ គ្រួសារលោកវរសេនីយ៍ត្រី សៅ លឿត មេបញ្ជាការរងខណ្ឌ ដែលមានឪពុកក្មេកទទួលមរណៈភាព។