You are currently viewing ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដឹកនាំការប្រជុំពិភាក្សា ត្រៀមផែនការប្រើប្រាស់កម្លាំង ដើម្បីចុះអនុវត្តន៍វិធានការរដ្ឋបាល

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដឹកនាំការប្រជុំពិភាក្សា ត្រៀមផែនការប្រើប្រាស់កម្លាំង ដើម្បីចុះអនុវត្តន៍វិធានការរដ្ឋបាល

កោះកុង៖ រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំការប្រជុំពិភាក្សា ត្រៀមផែនការប្រើប្រាស់កម្លាំង ដើម្បីចុះអនុវត្តន៍វិធានការរដ្ឋបាលចំពោះខ្ទមអនាធិបតេយ្យ ដែលសាងសង់នៅលើដីបម្រុងរបស់រដ្ឋ និងលើដីក្រុមហ៊ុនហ្គ្រិនរិចគ្រុប ស្ថិតនៅក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ។

សមាសភាពចូលរួមមាន៖ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យផែនការ ប្រតិបត្តិការ នាយលេខាធិការដ្ឋាន និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះកុង។