កោះកុង៖ នៅវេលាម៉ោង១៦:៣០នាទីល្ងាច ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បានសហការជាមួយនឹងកម្លាំងគយ ដឹកនាំដោយលោកទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បង្រ្កាបរថយន្តបទល្មើសគេចពន្ធគយ០១គ្រឿងម៉ាក LEXUS RX 300ពណ៌មាសឆ្នាំផលិត១៩៩៩ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ2C-1188 នៅពេលម្ចាស់កំពុងបើកបរនៅតាមដងផ្លូវលំបេតុងត្រង់ចំណុចខាងជើងរង្វង់មូលស្តូបអនុស្សាវរីយ៍ខេត្តកោះកុង។
បច្ចុប្បន្នរថយន្តបទល្មើសខាងលើត្រូវបានរក្សាទុកនៅក្នុងសាខាគយនិងរដ្ឋាករខេត្តកោះកុងដើម្បីចាត់ការតាមនីតិវិធី៕