អនុវត្តន៍តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ចំនួន ០៨នាក់ ដែលបានជួបការលំបាក និងមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងឱកាសនោះផងដែរ លោក មេបញ្ជាការ បានឧបត្ថមថវិកាសរុប ១,១០០,០០០ រៀល អង្ករចំនួន០៩ការ៉ុង មី០៨កេស ទឹកត្រី០៨យួរ ត្រីខ០៨យួរ ជូនដល់នាយអាវុធហត្ថទាំង០៨រូប។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានជូនពរដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ឲ្យបានឆាប់ជាសះស្បើយពីជំងឺទាំងឡាយ និងឆាប់បានចូលបម្រើការងារក្នុងអង្គភាពវិញ ។