You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចុះពិនិត្យការជីកស្រះ និងចាក់ដីបំពេញទីបញ្ជាការបម្រុងថ្មី

ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចុះពិនិត្យការជីកស្រះ និងចាក់ដីបំពេញទីបញ្ជាការបម្រុងថ្មី

កំពង់ស្ពឺ៖ រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២៣ នៅទីតាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកពង់ស្ពឺថ្មី ក្រោយពីទទួលបានដីពីរដ្ឋបាលខេត្តកំពង់ស្ពឺ ជាក់ស្ដែងក្រោមការចង្អុលបង្ហាញនិងណែនាំដ៏ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងអាវុធហត្ថខេត្ត បានធ្វើការអភិវឌ្ឍដោយក្នុងនោះបានជីកស្រះ ទីបញ្ជាការបម្រុងថ្មីដែលមានទំហំ ៤,៤០២៣ម៉ែត្រក្រឡា ដោយបែងចែកជា០២៖

១-ស្រះតូចទំហំ២៣មx៧២ម កម្ពស់ ៨ម៉ែត្រ រូចរាល់១០០% បានផ្ទៃដី ចំនួន ៩៩៧២ម៉ែត្រគូប ។

២-គ្រឿងចក្របានជីកដីស្រះធំទំហំ៥៧មx៦៨ម កពស់១០ម ការជីកស្រះធំបាន៣០% ។ក្នុងនោះបានចាក់ដីទីបញ្ជាការបម្រុងថ្មីបាន២៥%។