You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ចុះត្រួតពិនិត្យភូមិសាស្ត្រត្រៀមកសាងផែនការការពារសន្តិសុខ!

ឧត្តមសេនីយ៍ទោ ស សំបូរធន ចុះត្រួតពិនិត្យភូមិសាស្ត្រត្រៀមកសាងផែនការការពារសន្តិសុខ!

កំពង់ឆ្នាំង៖ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៤-០៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំក្រុមការងារចុះសិក្សា ត្រួតពិនិត្យទីតាំងភូមិសាស្ត្រខាងក្នុង ខាងក្រៅជុំវិញ លើភ្នំជុំសែនរីករាយ នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដើម្បីត្រៀមកសាងផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីសមយុទ្ធ «នាគមាស ឆ្នាំ២០២៣» ក្រោមប្រធានបទ «ប្រតិបត្តិការការពាសន្តិសុខក្នុងព្រឹត្តិការណ៏ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពទាំងពីរ កម្ពុជា-ចិន»។ ពិធីសមយុទ្ធនាគមាស ឆ្នាំ២០២៣ នឹងត្រូវរៀបចំធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។