ក្រចេះ៖ រសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ស្រ៊ុន សោភ័ណ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តក្រចេះ បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយឧបត្តម្ភរបស់ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ជូនដល់ លោក ឧត្តមសេនីយ៍ទោ កែវ ជា និងលោកស្រី ម៉ម ចន្ថា មន្រ្តីកងរាជអាវុធហត្ថចូលនិវត្តន៍ នៅគេហដ្ឋានស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។ អំណោយឧបត្តម្ភមានថវិកាចំនួន ២,០០០,០០០ រៀល, អង្ករ ៤ប៉ាវ ស្មើនឹង ១០០គីឡូក្រាម, កាហ្វេ និងតែ មួយឈុត។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ កែវ ជា និងលោកស្រី ម៉ម ចន្ថា បានផ្តាំផ្ញើ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ឧត្ដមសេនីយ៍ ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ ជួយឧបត្តម្ភ រូបលោក និងក្រុមគ្រួសារជារៀងរហូតមក។