ត្បូងឃ្មុំ៖ រសៀលថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នាយឧតុ្តមេសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់អគារសេនាធិការដ្ឋានថ្មីនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលកំពុងដំណើរការសាងសង់បានប្រមាណជាង ៧០ភាគរយហើយ។