You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ត្រី ហេង ស្រូយ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ត្រី ហេង ស្រូយ

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋាន ទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ត្រី ហេង ស្រូយ អតីតមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងជាអតីត នាយការិយាល័យអប់រំផ្សព្វផ្សាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ឧត្តមសេនីយ៍ត្រី ហេង ស្រូយ បានទទួលមរណភាពនៅវេលាម៉ោង ២០:៤០ នាទី ថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ ។

លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី សូមចូលរួមរំលែងមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព លោក ឧត្តមសេនីយ៍ត្រី ហេង ស្រូយ និងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ត្រី ហេង ស្រូយ បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕