កណ្តាលៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ បានធ្វើការឃាត់ខ្លួនបុរសវ័យចំណាស់ ចំនួន០២នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីក្លែងលិខិតឯកជន។
នេះបើតាមប្រភពពត៌មានពីលោកវរសេនីយ៍ទោ ពក សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ GRK News ប្រចាំខេត្តកណ្តាល ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើទៅឡើង នៅវេលាម៉ោង១៤ និង២០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
លោកវរសេនីយ៍ទោ បានបន្តអោយដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. ហំ សៅ ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល
០២. ភាជ សុខ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
លោកវរសេនីយ៍ទោ បានបន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួននេះគឺធ្វើឡើងទៅតាមដីការបង្គាប់
ឲ្យចាប់ខ្លួនលេខ៥៩៣ ដកបចខ/១៣ និងលេខ៥៩៤ ដកបចខ/១៣ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ របស់លោក ផូង វណ្ណ ចៅក្រមជំនុំជំរះ នៃសាលាដំបូងខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល។
(អត្ថបទៈ ម៉ាន់ ដាវីត)