You are currently viewing ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង និងផែនការការពារយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៣

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង និងផែនការការពារយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៣

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយផែនការការពារយុទ្ធនាការបោះឆ្នោត ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខ។