តាកែវ៖ ព្រឹកថ្ងៃអង្គារ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវថវិកាមូលនិធិមនុស្សធម៌កងរាជអាវុធហត្ថខេត្ត នូវទឹកប្រាក់ចំនួន ៤,៣០០,០០០ រៀល, អង្ករមួយបាវ (៥០គីឡូ), ទឹកបរិសុទ្ធ ៥កេស, ទឹកដោះគោឆៅ ៥យួរ, ទឹកក្រូច២កេស ប្រគល់ជូនដល់លោក វរសេនីយ៍ឯក ជា សំអាត មេបញ្ជាការរងចូលនិវត្តន៍ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក អង្គរជ័យ ស្ថិតក្នុងភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ថវិកាមូលនិធិមនុស្សធម៌ដែលទទួលបាននាពេលនេះ គឺបានមកពីការចូលរួមតាមសទ្ធាចិត្តជ្រះថ្លារបស់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ហើយត្រូវបានបង្កើតឡើងតាមការណែនាំនិងយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដោយអនុវត្តស្របទៅតាមគោលការណ៍ដឹកនាំលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានជូនពរដល់លោក វរសេនីយ៍ឯក ជា សំអាត មេបញ្ជាការរងចូលនិវត្តន៍ ឆាប់បានជាសះស្បើយ និងក្រុមគ្រួសារជួបតែសេចក្តីសុខ ឆ្លៀតក្នុងពេលនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានជូនថវិកាផ្ទាល់ខ្លួនរបស់លោកចំនួនពីរគ្រួសារ ដែលសម្រាកព្យាបាលជំងឺនៅក្នុងបន្ទប់ជាមួយគ្នាផងដែរ នូវថវិកាទទួលបានមួយគ្រួសារចំនួន ១០០,០០០រៀល។