បាត់ដំបង៖ អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលាម៉ោង ១៤:៤០ នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង ខេត្តបាត់ដំបង បានបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងអនុវត្ដនីតិវិធី។