ព្រៃវែង៖ ដោយអនុវត្តន៍តាមគោលការណ៍ដឹកនាំ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ លោក អនុសេនីយ៍ឯក ប៉ែត សាវឿន នាយការិយាល័យបុគ្គលិក មន្ទីរកសាងកម្លំាងកងរាជអាវុធហត្ថខេត្តព្រៃវែង ដែលជួបគ្រោះថ្នាក់ធ្លាក់ពីលើផ្ទះបាក់ជើងនឹងកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បាននំាយកសម្ភារៈមួយចំនួន និងថវិកា ចំនួន ១,៥០០,០០០ រៀល លោកអនុសេនីយ៍ ប៉ែត សាវឿន ដែលជាថវិកាផ្ទាល់របស់លោក មេបញ្ជាការ ជូនពរលោកឆាប់បានជាសះស្បើយត្រឡប់ចូលធ្វើការងារក្នុងអង្គភាពវិញ ។