You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំមន្ត្រីអាវុធហត្ថកងរាជអាវុធហត្ថខេត្តកណ្តាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ ហេង ស្រួយ

ឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំមន្ត្រីអាវុធហត្ថកងរាជអាវុធហត្ថខេត្តកណ្តាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ ហេង ស្រួយ

កណ្តាល៖ ថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំមន្ត្រីអាវុធហត្ថកងរាជអាវុធហត្ថខេត្តកណ្តាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ ហេង ស្រួយ អតីតមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ សពតំកល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទាំងបាននាំយកបច្ច័យចូលរួមបុណ្យដល់គ្រួសារសពមួយចំនួនផងដែរ។ ក្នុងវេលាពោរពេញទៅដោយសមានទុក្ខ និងដោយសេចក្តីសោកស្ដាយជាពន់ពេក ចំពោះមរណភាពរបស់លោក ឧត្តមសេនីយ៍ ហេង ស្រូយ គឺជាការបាត់បង់នូវស្វាមី បង បងថ្លៃ ’ឪពុក ឪពុកក្មេក និងជាជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅប្រកបទៅដោយព្រហ្មវិហារធម៌ ហើយជានិច្ចជាកាល លោក តែងតែបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញានិងស្មារតី ដើម្បីបម្រើបុព្វហេតុជាតិមាតុភូមិ ជាពិសេសក្នុងការចូលរួមរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងឱកាសដ៏សែនក្រៀមក្រំពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្ដាយជាពន់ពេកនេះ កងរាជអាវុធហត្ថខេត្តកណ្តាល ទាំងអស់សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមលើកហត្ថប្រណម ឧទ្ទិសបួងសួងដល់តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ ហេង ស្រូយ សូមឱ្យបានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។