កំពត៖ ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងក្រោមឱវាទប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៦,៧៩៦,៥០០រៀល និងសម្ភារៈមួយចំនួនទៀតជូនគ្រួសារសពលោក អនុសេនីយ៍ត្រី យិន ប្រុស ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយមាស ខេត្តកំពត ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅដោយជំងឺគ្រុនចាញ់សើររើនៅគេហដ្ឋានស្ថិតក្នុងភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ក្នុងពិធីលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានពាំនាំមតិផ្តាំផ្ញើ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងនាមជាថ្នាក់ដឹកនាំ លោកតែងតែយកចិត្តទុកដាក់គិតគូរដល់កម្លាំងក្រោមឱវាទ និងក្រុមគ្រួសាររបស់កងរាជអាអាវុធហត្ថជានិច្ចទោះជួបនូវឧបសគ្គណាកដោយ ហើយក៏សូមចូលរួមរំលែកមរណៈទុក្ខ ចំពោះក្រុមគ្រួសារនៃសពផងដែរ ដោយកន្លងមកសពលោក អនុសេនីយ៍ត្រី យិន ប្រុស ជំនួយការមូលដ្ឋានស្រុកបន្ទាយមាស ធ្លាប់មានស្នាដៃជាច្រើនក្នុងការចូលរួមបម្រើជាតិមាតុភូមិ រយៈពេលកន្លងមកនេះ។