You are currently viewing ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដឹកនាំកម្លាំងចុះការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ការចុះអនុវត្តវិធានរដ្ឋបាល ការរុះរើខ្ទមអនាធិបតេយ្យសាងសង់លើដីបម្រុងរបស់រដ្ឋ

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដឹកនាំកម្លាំងចុះការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ការចុះអនុវត្តវិធានរដ្ឋបាល ការរុះរើខ្ទមអនាធិបតេយ្យសាងសង់លើដីបម្រុងរបស់រដ្ឋ

កោះកុង៖ នៅវេលាម៉ោង ០៨ និង ០០នាទី ថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចុះការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ការចុះអនុវត្តវិធានរដ្ឋបាល ការរុះរើខ្ទមអនាធិបតេយ្យសាងសង់លើដីបម្រុងរបស់រដ្ឋ និងដីក្រុមហ៊ុនហ្គ្រិនរិនគ្រុប ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ដោយបានរុះរើខ្ទមចំនួន ៧៥ខ្ទម, បានដកដំណាំចម្រុះចំនួន ៥៦០ដើម, ដកបង្គោលរបងចំនួន ៦៣០ដើម ប្រតិបត្តិការនៃការរុះរើបានបញ្ចប់នៅម៉ោង ១៧.៣០នាទី ថៃ្ងខែឆ្នាំដដែល ៕