ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រគល់ប្រាក់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន៣១,៤១៥,០០០៛ ដល់គ្រួសារសព លោក វរសេនីយ៍ត្រី មឿង ធា នាយការិយាល័យ ផែនការ ប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។