You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយទិសដៅការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៣

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយទិសដៅការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៣

ស្វាយរៀង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្តខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយទិសដៅការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះលោកឧត្តមសេនីយ៍ មេបញ្ជាការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលស្តែងចេញពីការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ និងបានធ្វើការផ្តាំផ្ញើជូនដល់យោធិន នៃកងរាជអាវុធហត្ថត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការងារ ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងត្រូវចូលរួមអនុវត្តន៍នូវទិសស្លោកដ៏មានតម្លៃរបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ  ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប ។

ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍បានដាក់ទិសដៅបន្ដ៖ ពង្រឹងការងារគ្រប់គ្រងដឹកនាំបញ្ជា និងគ្រប់គ្រងអនុវត្តម៉ឺងម៉ាត់ ច្បាប់លក្ខន្តិកៈ បទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ, ជំរុញបន្ថែមការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ, ចូលរួមសហការជាមួយអង្គភាពដែលពាក់ព័ន្ធ, ពង្រឹងវេនប្រចាំបញ្ជា ប្រចាំការទាំងខេត្ត និងតាមបណ្ដាក្រុង-ស្រុក ផ្ដាំផ្ញើនិងជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់ មានសុខភាពល្អ  មានសុភមង្គលក្នុងគ្រួសារ រកស៊ីទទួលទានមានបាន គ្រប់ៗគ្នា ជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន។