កណ្តាល៖ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំជួរមេបញ្ជាការ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែមករា និងលើកទិសដៅផែនការសកម្មភាពការងារ កងរាជអាវុធហត្ថប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ព្រមទាំងឆ្លង និងសម្រេចការងារសំខាន់ៗមួយចំនួនទៀតរបស់អង្គភាព កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។