ក្រចេះៈ នៅវេលាម៉ោង៨ៈ០០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានបើក វគ្គហ្វឹហ្វឺនលើកទី៣សម្រាប់ ឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកវរ:សេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ ក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន ៧០ នាក់។
លោកវរ:សេនីយ៍ឯក បានបញ្ជាក់អោយដឹងថា សិក្ខាកាមដែលត្រូវសិក្សារៀនសូត្រមានចំនួន ៣៩ នាក់ និងត្រូវរៀនសូត្រ រយៈពេល២០ថ្ងៃ ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ។
បន្ទាប់មក លោកវរ:សេនីយ៍ឯក មានប្រសាសន៍បង្ហាញពគោលបំណង់ នៃការហ្វឹកហ្វឺនរៀនសូត្រនេះ ដើម្បីបំប៉នជំនាញបន្ថែមទៀតដល់ នាយ នាយរង ជា សិក្ខាកាមឲ្យមានការយល់ដឹងកានតែច្បាស់លាស់ក្នុងការអនុវត្តន៍ការងារ តួនាទីភារកិច្ច ក្នុងគោលដៅតម្រង់ទិសប្រកបដោយវិជ្ជាជីវ ដោះស្រាយនូវការងារឬបទល្មើសផ្សេងៗ អោយមានតម្លាភាពឈរលើស្មារតីទទួលខុសត្រូវខ្ពស់ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ និងបានផ្ដាំផ្ញើដល់សិក្ខាកាម ទាំងអស់ប្រកាន់ភ្ជាប់នូវ សីលធម៌ វិជ្ជាជីវៈជា កងរាជអាវុធហត្ថ គោរពវិន័យកងទ័ព បទបញ្ជាផ្ទៃក្នុង សាមគ្គីភាពគ្នា ខិតខំរៀនសូត្រអស់ពីសមត្ថភាព ជម្រុះចោលរាល់ភាពអសកម្មទាំងឡាយណាដែលមានកន្លងមក ។