កណ្តាល៖ ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ប្រចាំខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោក នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការកងវរអន្តរាគមន៍ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងតាខ្មៅ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត។