បាត់ដំបង៖ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ដោយមានអញ្ជើញចូលរួម មេបញ្ជាការរង នាយលេខាធិការដ្ឋាន នាយរងលេខាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ។