You are currently viewing វរសេនីយ៍ទោ ជា សុវណ្ណារតន៍ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ច និងកែតម្រូវរបាយការណ៍

វរសេនីយ៍ទោ ជា សុវណ្ណារតន៍ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ច និងកែតម្រូវរបាយការណ៍

កណ្តាល៖ ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ជា សុវណ្ណារតន៍ នាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ច និងកែតម្រូវរបាយការណ៍ កងរាជអាវុធហត្ថ ប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ដការងារខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួម លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ នាយការិយាល័យផែនការ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក។