ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌមានជ័យ បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ គ្រួសារ លោក អនុសេនីយ៍ទោ ធាង ប៊ុនឈឿន ជំនួយការ អាវុធហត្ថខណ្ឌមានជ័យ ដែលមានប្រពន្ធទើបនឹងសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។
ក្នុងឱកាសនោះក្រុមការងារបាននាំយកថវិកាចំនួន ៤០០,០០០រៀល (សែសិបម៉ឺនរៀល), ភេសជ្ជៈ០២កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងក្រុមគ្រួសារផងដែរ៕