You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបទីតាំងខារ៉ាអូខេ បង្កប់សេវាផ្លូវភេទចំនួន០២កន្លែង

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបទីតាំងខារ៉ាអូខេ បង្កប់សេវាផ្លូវភេទចំនួន០២កន្លែង

កំពង់ធំៈ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង បានធ្វើការបង្ក្រាបទីតាំងខារ៉ាអូខេ បង្កប់សេវាផ្លូវភេទចំនួន០២កន្លែង ដោយឃាត់ខ្លួនបាន ម្ចាស់ ជាអ្នកបើកអាជីវកម្មនោះ ចំនួន០២នាក់។

បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ទីតាំង និងម្ចាស់អាជីវកម្ម ដែលកម្លាំងងកងរាជអាវុធហត្ថធ្វើការបង្ក្រាបនោះរួមមានឈ្មោះៈ
០១. ខារ៉ាអូខេយីហោ (ជំនោរីករាយ )ស្ថិតនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ឃាត់ម្ចាស់ ខារ៉ាអូខេ ចំនួនម្នាក់ មានឈ្មោះ អឹុង ប៊ុនចាយ ភេទ ប្រុស អាយុ៥០ឆ្នាំ និងនារីបំរើខារ៉ាអូខេចំនួន១៣នាក់ ។
០២. ទីតាំងទី២ ខារ៉ាអូខេយីហោ(ម្លប់ដូង) នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់មានឈ្មោះ អ៊ុក រតនា ភេទប្រុស អាយុ២៣ឆ្នាំ និងនារីបំរើខារ៉ាអូខេ៩នាក់ ។
បច្ចុប្បន្ននារីបំរើខារ៉ាអូខេទាំងអស់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការអប់រំអោយត្រឡប់អោយទៅលំនៅដ្ឋានវិញពេលប្រមូលយកចម្លើយរួច ដោយឡែកម្ចាស់ខារ៉ាអូខេទាំង០២នាក់នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
%e1%9e%9c%e1%9f%a1

%e1%9e%9c%e1%9f%a2

%e1%9e%9c%e1%9f%a3

%e1%9e%9c%e1%9f%a4

%e1%9e%9c%e1%9f%a5

%e1%9e%9c%e1%9f%a6

%e1%9e%9c%e1%9f%a7